សំណួរសួរញឹកញាប់
អ្វីដែលអ្នកត្រូវដឹងមុនធ្វើការសម្រេចចិត្តប្រើប្រាស់ QE by Bill24
តើកម្មវិធី QE Extension ធ្វើការដោយរបៀបណា?
កម្មវិធី QE by Bill24 ធ្វើការជាមួយកម្មវិធី QuickBooks ដោយបន្ថែមទិន្នន័យភាសាខ្មែរ។ នៅពេលដែលអ្នកធ្វើប្រតិបត្តិការណ៍លើកម្មវិធី QE by Bill24 ទិន្នន័យទាំងនោះនឹងមាននៅក្នុងកម្មវិធី QuickBooks របស់លោកអ្នកដោយស្វ័យប្រវត្តិ (Data Synchronization)។
ទាញយកដោយឥតគិតថ្លៃ
តើកម្មវិធី QE by Bill24 អាចដំណើរការជាមួយកម្មវិធី QuickBooks ដែលគ្មាន License ឬទេ?
កម្មវិធី QE Extension អាចដំណើរការជាមួយកម្មវិធី QuickBooks Desktop ទាំងមាន ឬគ្មាន License។
តើយើងអាចប្រើប្រាស់កម្មវិធី QE Extension ដោយពុំចាំបាច់មាន QuickBooks បានដែរឬទេ?
យើងចាំបាច់ត្រូវមានកម្មវិធី QuickBooks ដើម្បីអាចប្រើប្រាស់កម្មវិធី QE by Bill24 បាន។
តើយើងអាចសុំជំនួយបច្ចេកទេសដោយរបៀបណា?
លោកអ្នកអាចទាក់ទងមកកាន់ QE by Bill24 យើងបានតាមរយៈអ៉ីមែល qe@staging.qeextension.com ឬគ្រុបតេឡេក្រាម Support https://t.me/QE_Extension_CommunitySupport ក្រុមការងារយើងខ្ញុំនឹងប្រឹងប្រែងអោយអស់ពីសម្ថភាពដើម្បីដោះស្រាយរាល់បញ្ហាដែលលោកអ្នកជួបប្រទះ។ នៅលើទំព័រជំនួយយើងខ្ញុំលោកអ្នកក៏អាចស្នើសុំមុខងារថ្មី ឬរាយការណ៍ពីកំហុសប្រព័ន្ធបានផងដែរ។
តើនៅពេលអនាគត នឹងមានការបង់ប្រាក់សេវាសំរាប់ការប្រើកម្មវិធី QE Extension ឬទេ?
- តម្លៃគិតទៅតាមកញ្ចប់នៃកម្មវិធី QE by Bill24 ដែលអតិថិជនបានជ្រើសរើស (Standard, Professional ឬ Import-Export) ដែលមានបង្ហាញក្នុងកញ្ចប់តម្លៃសេវាកម្ម។
- QE by Bill24 អាចនឹងមានតម្លៃបន្ថែមលើមុខងារសំខាន់ៗ មួយចំនួនទៀតដែលកំពុងអភិវឌ្ឍន៍ និងដាក់ជាមុខងារ Optional សម្រាប់អតិថិជន។
- ក្រុមហ៊ុន ឬអតិថិជនអាចធ្វើការដំឡើងកម្មវិធីដោយខ្លួនឯង
- សម្រាប់ក្រុមហ៊ុន ឬអតិថិជនដែលត្រូវការសេវាកម្មរៀបចំប្រព័ន្ធប្រើប្រាស់ QE Extension ដល់ទីកន្លែងយើងនឹងគិតថ្លៃសេវាតាមទំហំការងារជាក់ស្តែង។
តើកម្មវិធី QE Extension ដំណើរការជាមួយកម្មវិធី QuickBooks លើ version ណាខ្លះ?
- កម្មវិធី QE by Bill24 អាចដំណើរការជាមួយកម្មវិធី QuickBooks Desktop (Accountant, Enterprise) ចាប់ពី Version 13 ឡើងទៅ។
តើយើងត្រូវធ្វើការ migrate ទិន្នន័យពី QuickBooks ដែរឬទេ?
ទេ ទិន្នន័យទាំងអស់នឹងត្រូវបានទាញយកពី QuickBooks ទៅ QE by Bill24 ដោយស្វ័យប្រវត្តិ។
តើទិន្នន័យដែលបានធ្វើប្រតិបត្តិការលើកម្មវិធី QE Extension រក្សាទុកនៅឯណា?
រាល់ទិន្នន័យដែលធ្វើប្រតិបត្តិការណ៍លើ QE by Bill24 ត្រូវបានរក្សាទុកនៅក្នុង QuickBooks របស់លោកអ្នក។
តើមុខងារ QE Import/Export អាចធ្វើអ្វីបានខ្លះ?
- បំប្លែងរូបិយបណ្ណគោលពីរូបិយបណ្ណដទៃទៅជាប្រាក់រៀលខ្មែរ
- យកទិន្នន័យទិញ-លក់ដ៏ច្រើនពី POS មក Import ចូល QuickBooks យ៉ាងងាយ
តើទាល់តែប្រើប្រាស់ QE ទើបអាចប្រើប្រាស់មុខងារ Import/Export នេះបានមែនទេ?
លោកអ្នកអាចប្រើប្រាស់មុខងារ Import-Export នៅក្នុង QE by Bill24 ក៏បាន ឬនៅក្នុង QE Import-Export ក៏បាន។
តើយើងអាច Import ប្រតិបត្តិការណាខ្លះចូលទៅក្នុង QuickBooks?
លោកអ្នកអាចធ្វើការ Import គ្រប់ប្រតិបត្តិការទាំងអស់ទៅក្នុង QuickBooks
តើយើងអាចយកទិន្នន័យពីកម្មវិធីណាខ្លះមក Import ចូល QuickBooks បាន?
លោកអ្នកអាចយកទិន្នន័យពីគ្រប់កម្មវិធីទាំងអស់ដើម្បី Import ចូលទៅក្នុង QuickBooks ព្រោះយើងមានទម្រង់ជា Excel Templates សម្រាប់បំពេញ។
តើការប្រើប្រាស់កម្មវិធី QE Extension មានការគិតថ្លៃសេវាដែរឬទេ?
មិនមានការគិតថ្លៃសេវានោះទេសម្រាប់ការប្រើប្រាស់កម្មវិធី QE by Bill24 សម្រាប់ 1 នាក់ (1 User Free)។
ប្លង់គេហទំព័រ
មុខងារ
តម្លៃ
ចូលប្រព័ន្ធ
សេវាជំនួយ
-
ផ្នែកលក់: 070 800 116
-
ផ្នែកបច្ចេកទេស: 070 606 666
-
ដីឡូតិ៍លេខ 997 ផ្លូវ លំ ភូមិ ច្រេស សង្កាត់ គោកឃ្លាំង ខណ្ឌ សែនសុខ ភ្នំពេញ
Facebook
Telegram
Youtube
Ion-email
Tiktok
© រក្សាសិទ្ធគ្រប់យ៉ាងដោយ QE by Bill24

